ABOUT US
អំពីយើងខ្ញុំ
យើងបានចំណាយធនធាន និងពេលវេលាយ៉ាងច្រើន ដើម្បីធ្វើការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍផ្នែកដ៏សំខាន់មួយនេះ។ ជាលទ្ធផល បញ្ហាប្រតិបត្តិការរបស់យើង ក៏ត្រូវបានដោះស្រាយ ហើយចំណូលរបស់ក្រុមហ៊ុន ក៏មានការកើនឡើងជាលំដាប់ និងរីកចម្រើនគួរឲ្យកត់សម្គាល់រហូតមកដល់ពេលបច្ចុប្បន្ន
ស្របពេលគ្នានោះដែរ UNC Technology Center ក៏ត្រូវបានបង្កើតឡើង ហើយបានប្រែក្លាយខ្លួនជាស្ថាប័នឯករាជ្យមួយ ដើម្បីជួយដោះស្រាយបញ្ហា ផ្នែកកុំព្យូទ័រ និងប្រព័ន្ធគ្រប់គ្រងបែបទំនើបតិចណូឡូជី។
វត្តមានរបស់ UNC មិនត្រឹមតែចូលរួមចំណែកក្នុងការជួយដោះស្រាយបញ្ហាប្រតិបត្តិការរបស់ក្រុមហ៊ុនយើងខ្ញុំប៉ុណ្ណោះទេ ប៉ុន្តែក៏បានចូលរួមចំណែកយ៉ាងសកម្ម ក្នុងការជួយដោះស្រាយបញ្ហាទាំងនោះ ជូនដល់ម្ចាស់អាជីវកម្ម និងបណ្តាក្រុមហ៊ុននានាយ៉ាងច្រើនផងដែរ៕
អ្នកស្រី ឈួ ហ្គិចណៃ
CHHOUR GUECHNAI (Ms.) / JESSICA
Chairman | UNC Technology Center